
Cambodian and Import-Export Goods Exhibition
“The Cambodian and Import-Export Goods Exhibition-CIEG” is a solely government international trade exhibition organized in Cambodia by the Ministry of Commerce since 2005 to present. The CIEG exhibition is fix a schedule from 15-18 December every year hold at Koh Pich Convention and exhibition Center, Phnom Penh, Cambodia.
The main purposed of the Ministry of Commerce is to create and increase an actively of economic activities in Cambodia for sustainable development jobs creation, promoted local products and participation with regional and global trade integration. The event will offer more opportunity to Cambodian producers to work hard to upgrade and made a modernization of their production base, products and service development in response to market demand and play as a trade forum to all stakeholder to meet and discuss on their business endeavor local and internationally.
In the framework of trade development strategy, the Ministry of Commerce has put in place the Cambodian and Import-Export Goods Exhibition-CIEG as a priority agenda to match making market opportunity, export promotion of goods and services and economic connectivity between Kingdom of Cambodia and Foreign Countries. The Ministry’s organized this event for 15 times since the starter. The CIEG exhibition has continuous their activities on the fix schedule from 15-18 December annually.
The Ministry of Commerce taking this opportunity express their appreciation and thanking you to all local and international exhibitors for their supported and always participation. The Ministry is warm welcome all of you for their participation again. We try our best to offer a good services a part to promote trade development in Cambodia.
ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដោយទទួលបានជោគជ័យ
បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ៤រោច ដល់ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញប្រកបដោយជោគជ័យ។ ពិព័រណ៍បានបិទបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០៖៣០នាទីយប់ ប្រកបដោយភាពរីករាយ។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏សំខាន់ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគ និងបង្ហាញពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយជោគជ័យចំនួន ១៤ លើក រួចមកហើយ។ តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់បានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ក៏ដូចជាទំនិញនាំចូលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបទាន់សម័យ និងអាចឈានទៅការបង្កើតវេទិកាដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករបរទេសបានទៀតផង។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ ឆ្នាំ២០១៩ បានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥៖៣០ នាទីរសៀល ដោយមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ អង្គទូត និងប្រតិភូពាណិជ្ជកម្មបរទេសចំនួន ១ ០០០នាក់ ដែលញុំាងឱ្យពិធីសម្ពោធនេះប្រព្រឹត្តិទៅប្រកបដោយបរិយាកាសរីករាយ និងអធិកអធមក្រៃលែង។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ ឆ្នាំ២០១៩ បានរៀបចំឡើងដោយមានការ គាំទ្រ និងចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃឡង់ដ៍ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលមានក្រុមហ៊ុន និងសហគ្រាសសរុបចំនួន ២៣២ ក្រុមហ៊ុន/សហគ្រាស និងមានស្ដង់សរុបចំនួន ៣៧២ ស្ដង់ ចែកចេញជា ៤ ផ្នែកសំខាន់ៗ៖
ក) ផ្ទះរួម៖ សម្រាប់ដាក់តាំងបង្ហាញទំនិញ ឯកសារ និងសេវាកម្ម ជាសក្កានុពលរបស់កម្ពុជា ដែលជាស្នាដៃ និងសមិទ្ធផលរបស់ជាតិ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបណ្តាឆ្នាំកន្លងទៅ។ ផលិតផល និងសេវាកម្មទាំងនេះ មានវត្តមាននៅលើទីផ្សារអន្តរជាតិរួចហើយ។ ដោយឡែកចំពោះផលិតផល និងសេវាដែលទើបអភិវឌ្ឍន៍ថ្មីៗ កំពុងជំរុញការនាំចេញក្នុងដំណាក់កាលបន្តបន្ទាប់។
ខ) ស្តង់រាជធានី-ខេត្ត៖ សម្រាប់ដាក់តាំងបង្ហាញផលិតផល ឯកសារ និងសេវាជាសក្តានុពលរបស់រាជធានី-ខេត្ត ទូទាំងប្រទេស ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់មានដូចជា ផលិតផលសក្តានុពលរបស់ខេត្ត ផលិតផលភូមិ១ ផលិតផល១ ផលិតផលសំគាល់ភូមិសាស្ត្រទំនិញ (GI) ដែលបាន និងកំពុងធ្វើចរាចរក្នុងប្រទេសកម្ពុជា។
គ) ស្តង់ទំនិញនាំចេញ៖ សម្រាប់ដាក់តាំងផលិតផល ឯកសារ និងសេវាសំខាន់ៗ ដែលបម្រើឱ្យការនាំចេញរបស់ កម្ពុជា មានដូចជា ផលិតផលដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ផលិតផលដែលទើបអភិវឌ្ឍន៍ថ្មីៗ ដោយសហគ្រាសក្នុងស្រុកជាដើម។
ឃ) ស្តង់ទំនិញនាំចូល៖ សម្រាប់ដាក់តាំងផលិតផល និងសេវារបស់បរទេសដែលបាននាំចូលមកស្វែងរកដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករកម្ពុជា។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ ឆ្នាំ២០១៩ បានបើកដំណើរការរយៈពេល ៤ថ្ងៃ ដែល ២ថ្ងៃ ដំបូង សម្រាប់ពាណិជ្ជករជួបពិភាក្សារការងារពាណិជ្ជកម្មនាំចូល-នាំចេញ និង ២ថ្ងៃ បន្ទាប់បើកដំណើរការជាសាធារណៈសម្រាប់មហាជនទូទៅចូលរួមទស្សនាពិព័រណ៍ និងទិញទំនិញយកទៅប្រើប្រាស់។
ក្នុងឱកាសនៃពិព័រណ៍នេះ ទិកាជំនួបស្វែងរកដៃគូពាណិជ្ជកម្ម៖ បានរៀបចំឡើងនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយមានក្រុមហ៊ុនក្នុងស្រុក និងបរទេសចូលរួមចំនួន ១៥ក្រុមហ៊ុន និងមានអ្នកចូលរួមសរុបចំនួន ១២៨នាក់។ គោលបំណង នៃការរៀបចំជំនួបពាណិជ្ជកម្មនាពេលនោះ គឺដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករ ធុរជន និងវិនិយោគិនក្នុងស្រុក និងបរទេស បានជួបពិភាក្សាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរ និងផ្គូផ្គងពាណិជ្ជកម្មទៅវិញ ទៅមក។ ក្នុងឱកាសនោះ អ្នកចូលរួមក៏បានស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេស ដែលមានបំណងចូលមកធ្វើធុរកិច្ចនៅកម្ពុជាផងដែរ។
បេសកកម្មពាណិជ្ជកម្ម៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ខាងលើ ប្រតិភូពាណិជ្ជកម្មបរទេសមកពីប្រទេសចិនដឹកនាំដោយលោក SHI ZUYAO អគ្គលេខាធិការរងនៃគណៈកម្មាធិការពិព័រណ៍ចិន-អាស៊ាន និង គណៈប្រតិភូមកពីសហភាពអារ៉ាប់អេមីរ៉ាត់ ដឹកនាំដោយលោក Moosa Al Hashemi តំណាងគណៈកម្មាធិការរៀបចំពិព័រណ៍ពិភពលោកទីក្រុងឌុយបៃ បានមកកាន់កម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបន្តរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មធំៗ កម្រិតអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយអន្តរជាតិ។
ក្នុងរយៈពេល ៤ថ្ងៃ នៃការរៀបចំពិព័រណ៍ខាងលើ មានភ្ញៀវជាតិ អន្តរជាតិជាពាណិជ្ជករ និងអ្នកទស្សនា ចូលរួម សរុបប្រមាណ ១៦ ៥៧៨ នាក់ ដែលមកទស្សនាផលិតផលនាំចេញ-នាំចូល និងពិភាក្សាផ្លាស់ប្តូរពាណិជ្ជកម្មលើទំនិញនាំចូល និងសេវាកម្ម ដើម្បីយកទៅចែកចាយបន្ត
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ ឆ្នាំ២០១៩ នេះ បានទាក់ទាញប្រតិភូពាណិជ្ជកម្មបរទេសជាពាណិជ្ជករ ធុរជន វិនិយោគិន និងមន្ត្រីរដ្ឋាភិបាល មកចូលរួមពីប្រទេសចំនួន ០៩ ក្នុងតំបន់អាស៊ាន ចិន ជប៉ុន និងសហភាពអារ៉ាប់អេមីរ៉ាត់។
ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា នឹងបន្តរៀបចំ លើកទី១៥ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ដូចកាលបរិច្ឆេទដែលបានកំណត់ជារៀងរាល់ឆ្នាំ។
ព័ត៌មានលម្អិត សូមទាក់ទង៖ នាយកដ្ឋានកិច្ចការពិព័រណ៍ តាមអាសយដ្ឋាន មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ដសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ +៨៥៥-៧៧ ៣៣ ២២ ៣៣ / +៨៥៥-១៧ ៤៩ ៥០ ៩១
អ៊ីម៉ែល៖ [email protected] / [email protected] / [email protected]