ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នាឱកាសទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ





Event Details
ការរៀបចំពិព័រណ៍ផលិតផលខ្មែរ នៅខេត្តត្បូងឃ្មុំ ក្នុងគោលបំណងស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងស្របតាមសំណូមពររបស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ជាពិសេសកសិករ ផលិតករ សិប្បករកម្ពុជា ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៦ នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០៦-០៩ ខែមេសា ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញបងប្អូនផលិតករ សហគ្រាសធុនតូច និងមធ្យម នាំយកផលិតផលនិងសេវាមកដាក់តាំងបង្ហាញ និងលក់ជូនអតិថិជន។ ក្រសួងក៏សូមឆ្លៀតឱកាសនេះ អញ្ជើញសាធាររណៈជនទូទៅចូលរួមគាំទ្រផលិតផលខ្មែរ និងអញ្ជើញទៅទស្សនាឲ្យបានច្រើនកុះករ។ បញ្ជាក់៖ ក្នុងករណីដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិក្នុងការលើកពេលរៀបចំព្រឹត្តិការណ៍នេះទៅពេលបន្ទាប់។ ព័ត៌មានបន្ថែមសូមទាក់ទង៖ នាយកដ្ឋានកិច្ចការពិព័រណ៍ អាស័យដ្ឋាន ដីឡូតិ៍លេខ១៩-៦១
Event Details
ការរៀបចំពិព័រណ៍ផលិតផលខ្មែរ នៅខេត្តត្បូងឃ្មុំ
ក្នុងគោលបំណងស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងស្របតាមសំណូមពររបស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ជាពិសេសកសិករ ផលិតករ សិប្បករកម្ពុជា ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៦ នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០៦-០៩ ខែមេសា ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញបងប្អូនផលិតករ សហគ្រាសធុនតូច និងមធ្យម នាំយកផលិតផលនិងសេវាមកដាក់តាំងបង្ហាញ និងលក់ជូនអតិថិជន។ ក្រសួងក៏សូមឆ្លៀតឱកាសនេះ អញ្ជើញសាធាររណៈជនទូទៅចូលរួមគាំទ្រផលិតផលខ្មែរ និងអញ្ជើញទៅទស្សនាឲ្យបានច្រើនកុះករ។
បញ្ជាក់៖ ក្នុងករណីដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិក្នុងការលើកពេលរៀបចំព្រឹត្តិការណ៍នេះទៅពេលបន្ទាប់។
ព័ត៌មានបន្ថែមសូមទាក់ទង៖
នាយកដ្ឋានកិច្ចការពិព័រណ៍
អាស័យដ្ឋាន ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ (+៨៥៥) ០៧៧ ៣៣២ ២៣៣ / ០៧៧ ៣៣៩ ៤៣៩ / ០១៧ ៤៩៥ ០៩១
អ៊ីម៉ែល៖ [email protected]
more
Health Guidelines for this Event
Time
6 (Tuesday) 8:00 am - 9 (Friday) 8:00 pm
Location
Tboung Khmum