1. ទំព័រដើម
  2. អំពី អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​

អំពី អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​

​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម មាន​តួនាទី​និង​ភារកិច្ច​កសាង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ស្វែងរក​ទីផ្សារ លើកកម្ពស់​ផលិតផល​ជាតិ ជំរុញ​ការនាំចេញ​ផលិតផល និង​សេវាកម្ម សម្របសម្រួល​រាល់​ការតាំងពិព័រណ៍ ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​អន្តរក្រសួង​ក្នុង​ការរៀបចំ​ពិព័រណ៍​ពិភពលោក ពិព័រណ៍​អន្តរជាតិ និង​សម្របសម្រួល​ការងារ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​។​

​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម មាន​នាយកដ្ឋាន​ចំណុះ​ចំនួន ៣ ដឹកនាំ​ដោយ​អគ្គនាយក ១​រូប និង​មាន​អគ្គនាយករង​ចំនួន ៤​រូប ជា​ជំនួយការ​។

រចនាសម្ព័ន្ធ​ដឹកនាំ​

បេសកកម្ម​

កសាង​ចំណេះដឹង​ផលិតករ សិប្បករ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លើ​ការងារ​អភិវឌ្ឍន៍​ផលិតផល និង​សេវាកម្ម ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ជំរុញ​ការងារ​នាំចេញ និង​ត​ភ្ជាប់​ទំនាក់ទំនង​ពី​ផលិតកម្ម មក​ទីផ្សារ​។

ចក្ខុវិស័យ​

​ជា​អង្គភាព​ជំរុញ​ពាណិជ្ជកម្ម ដែល​ផ្តោតលើ​ការងារ​កសាង​គោលនយោបាយ​ពាណិជ្ជកម្ម ការអភិវឌ្ឍន៍​ផលិតផល និង​ធនធានមនុស្ស ការពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល និង​សេវាកម្ម​កម្ពុជា​។​

សកម្មភាព​ការងារ​

  • រៀបចំ វិភាគ កាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ស្វែងរក​ទីផ្សារ សម្រាប់​ជំរុញ​ការនាំចេញ​
  • ស្រាវជ្រាវ និង​អភិវឌ្ឍ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​
  • ​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​
  • សម្របសម្រួល​ការងារ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ និង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ចូលរួម ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​
  • ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជំរុញ​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក​
  • ​ចូលរួម​រៀបចំ សម្របសម្រួល និង​អនុវត្ត​គោលនយោបាយ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​។​

សេវាកម្ម​សំខាន់ៗ​

  • រៀបចំ និង​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ក្នុងប្រទេស ពិព័រណ៍​ពាណិជ្ជកម្ម​ក្រៅប្រទេស ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ផលិតករ អាជីវក​ទៅ​ចូលរួម​។​
  • ចេញ​លិខិតអនុញ្ញាត​ជូន​អង្គការ សមាគម ក្រុមហ៊ុន​ឯកជន​ដែលមាន​បំណង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​
  • ជ្រើសរើស​ផលិតផល និង​សេវាកម្ម​សក្តានុពល​កម្ពុ​ជា ដើម្បី​បង្ហាញ​លើ​ទីផ្សារ​
  • រៀបចំ​វេទិកា​ផ្គូរ​ផ្គង​អាជីវកម្ម​រវាង​សហគ្រាស​ក្នុងស្រុក ជាមួយ​ដៃគូ​បរទេស ផ្តល់​សេវា​ពិគ្រោះ​យោបល់​លើ​ទីផ្សារ និង​ផ្លាស់ប្តូរ​បេសកកម្ម​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​អន្តរជាតិ​
  • អភិវឌ្ឍ​ផលិតផល​ក្នុង​គម្រោង​ចលនា​ភូមិ​១ ផលិតផល​១៕
Menu