1. ទំព័រដើម
  2. ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន នៅ​ទីក្រុង​សៀង​ហៃ

ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន នៅ​ទីក្រុង​សៀង​ហៃ

ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន នៅ​ទីក្រុង​សៀង​ហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ពិព័រណ៍​នាំចូល​អន្ដរ​ជាតិចិន គឺ​ធា​ថ្នាល​បើក​ច្រក​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ រៀបចំឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ដើម្បី​ដាក់តាំង​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​សម្រេចបាន និង​អនុវត្ត​សកម្មភាព​ពាណិជ្ជកម្ម​ជា​អន្តរជាតិ ក៏ដូចជា​វេទិកា​សម្រាប់​ការចែក​ចាយ​ទំនិញ​របស់​ប្រទេស​ចិន​ជាស​កល​ទៅគ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ក៏​នឹង​នាំ​ឲ្យ​មាន​ការបើក​កិច្ចពិភាក្សា និង​ចរចារ​ពាណិជ្ជកម្ម​ជា​សកល​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចពិភពលោក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ជាស​កល​។

ជា​ករណី​ដែល​កម្រ​ឃើញ​មួយ​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​ករណី​ប្រទេស​ចិន ដែល​រៀបចំ​ពិព័រណ៍​នេះ ហើយ​ដាក់ឈ្មោះ​ប្រធានបទ “ ពិព័រណ៍​ទំនិញ​នាំចូល​” ។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ មិន​ត្រឹមតែ បានផ្តល់​ឱកាស​ដល់​គ្រប់​បណ្តា​ប្រទេស​នា​ន​ជុំវិញ​ពិភពលោក​មានលទ្ធភាព​ពង្រីក​ការនាំចេញ​មកកាន់​ប្រទេស​ចិន ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​វេទិកា​សម្រាប់​ប្រទេស​ទាំងអស់​ចូលរួម​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចែករំលែក​កាលានុវត្តភាព​នៃ​ការធ្វើ​ជំនួញ​ជាមួយគ្នា​ទៅវិញទៅមក​។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ធ្លាប់បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ចំនួន ៣ លើក​រួចមកហើយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៨ លើក​ទី​២ នៅ​ឆ្នាំ​២០១៩ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០២០ ដោយបាន​នាំ​ក្រុមហ៊ុន​កម្ពុជា​សំខាន់ៗ​ទៅ​ចូលរួម ដូចជា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​វិស័យ​ស្រូវ​អង្ករ សំណង់​-​អចលនទ្រព្យ គម្រោង​វិនិយោគ ម្ហូបអាហារ និង​ភេសជ្ជៈ ជាដើម ដើម្បី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​នាំចេញ​។ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ ពិធី​បើកសម្ពោធ​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរ​ជាតិចិន លើក​ទី​៣ ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រសួងពាណិជ្ជកម្ម បាន​ចាត់ ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​តំណាង ឯកឧត្តម​រដ្ឋមន្ត្រី​ដឹកនាំ​ប្រតិភូ​ចូលរួម​ពិធី​សម្ពោធ​នៅ​រាជធានី​ភ្នំពេញ​៕

Menu