1. ទំព័រដើម
  2. ព័ត៌មានថ្មីៗ
  3. ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម បានបើកសម្ពោធជាផ្លូវការ

ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម បានបើកសម្ពោធជាផ្លូវការ

ឌុយបៃ សហភាពអារ៉ាប់រួម៖ នារាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០៖០០ នាទី ម៉ោងនៅទីក្រុង ឌុយបៃ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ H.H. Sheikh Hamdan bin Mohammed bin Rashid Al Maktoum, Crown Prince of Dubai and Chairman of the Executive Council of Dubai ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជា ណាចក្រកម្ពុជាផងដែរ។  គួរបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការ​រៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូងដែល រៀបចំទ្បើងនៅតំបន់​មជ្ឈិមបូព៌ា ​និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត​ (Connecting Minds, Creating the Future)  និងមាន​ប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និង និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជា​ភ្ញៀវមកពីបរទេស។

ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួម ក្នុងមហាព្រឹត្តិការណ៍ កម្រិតពិភពលោកនេះ ដោយបានរៀបចំសាងសង់ពន្លាជាតិលើ ផ្ទៃដីទំហំ ៣៨៤.៥ មមានកម្ពស់ ២ជាន់ស្ថិតនៅ ក្នុងតំបន់លេខៈ SA03-A ស្ថិតនៅក្នុង សង្កាត់និរន្តរភាព ​( Sustainability)។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេស ដ៏ចំណាស់មួយ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវ​ភាព​សម្បូរបែបនៃសិល្បៈ វប្បធម៌ របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍ ព្រះរាជាណាចក្រ​កម្ពុជាបាន​ជ្រើសរើសយកប្រធានបទរងទី៣ គឺ “និរន្តរភាព”​ ជាប្រធានបទ​របស់ខ្លួន។ ស្របតាម​ប្រធានបទរួមរបស់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ “ភ្ជាប់ចិត្ត បង្កើតអនាគត រួមផ្សំនឹង​បទពិសោធន៍ចូលរួមពិព័រណ៍ពិភពលោក ជាច្រើនឆ្នាំកន្លងទៅ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទ ខ្មែរបុរាណ-សម័យ។

ក្នុងការរៀបចំសាងសង់ពន្លាជាតិមួយឲ្យ មានភាពទាក់ទាញ និងមានគុណតម្លៃខ្ពស់ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ ពាណិជ្ជកម្មអន្តរជាតិ បានឯកភាពគ្នាឲ្យរៀបចំសាងសង់ឡើងដោយ​ច្របាច់បញ្ចូលគ្នា នូវសម័យកាលសំខាន់ជាប្រវត្តិ​សាស្រ្តរបស់ខ្លួនគឺ៖ សម័យមុនអង្គរ​, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ដោយមាន ចក្ខុវិស័យ​បង្ហាញនូវ​ភាពល្បីល្បាញផ្នែកវប្បធម៌​​ អរិយធម៌ខ្មែរដែលមានតាំងពី​​បុរាណរហូត មក និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ កម្ពុជាបាន​រៀបចំ​តុបតែងពន្លាជាតិប្រកប ដោយភាពទាក់ទាញ ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អនៅលើឆាក​អន្តរជាតិដូចដែលធ្លាប់បាន ចូលរួមពិព័រណ៍ពិភពលោកនាពេលកន្លងមក ដើម្បីទាក់ទាញ​ភ្ញៀវទេសចរណ៍បង្ហាញនូវ សក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ និងផ្សព្វ​ផ្សាយ​នូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងពាណិជ្ជកម្មក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង និងក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា សូម​អញ្ជើញជនរួមជាតិ និងភ្ញៀវអន្តរជាតិចូលរួមគាំទ្រ និងចូលទស្សនាពន្លាជាតិ កម្ពុជា ឲ្យបានច្រើនកុះករ ក្នុងអំឡុងពេលនៃការចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម។

(អត្ថបទនិងរូបភាព៖ ន/ដ្ឋានកិច្ចការពិព័រណ៍)

អត្ថបទមុន
ក្រសួងពាណិជ្ជកម្ម គាំទ្របេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងតាមប្រព័ន្ធឌីជីថល”
អត្ថបទបន្ទាប់
ក្រសួងពាណិជ្ជកម្មកម្ពុជារៀបចំពន្លាជាតិ និងចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធអនឡាញ

អ្នកក៏អាចចូលចិត្ត

ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងថ្មីៗ

Menu