វិស័យម្រេច នៅកម្ពុជា

ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​។ ម្រេចខ្មៅ (Piper nigrum) គឺជា​រុក្ខជាតិ​វ​ល្លិ៍ ហើយ​ដែលជា​ទូទៅ​គេ​ស​ម្ងួ​ត​ផ្លែ​វា​ដើម្បី​ប្រើប្រាស់​ជា​គ្រឿងទេស និង​គ្រឿង​បន្ថែម​រសជាតិ​។ គេ​បាន​ប្រើប្រាស់​ម្រេច​តាំងពី​សម័យបុរាណ​សម្រាប់​ឱជារ​សរប​ស់វា និង​ធ្វើជា​ឱសថ ហើយ​គឺជា​គ្រឿងទេស​ដែល​បានធ្វើ​ពាណិជ្ជកម្ម​ច្រើន​បំផុត​លើ​ពិភពលោក​។ ប្រទេស​កម្ពុ​ជាមាន​ធាតុអាកាស និង​លក្ខខណ្ឌ​ដី​យ៉ាង​ល្អប្រសើរ​សម្រាប់​ម្រេច ហើយ​ដូច​បាន​រៀ​រាប់​ខាងលើ គឺ​គេ​បាន​ដាំ​ដុះ​តាំងពីដើម​សតវត្ស​ទី​១៣ ជាពិសេស​ក្នុង​កំឡុង​សម័យ​អាណានិគម​បារាំង​ដែល​គេ​បាន​ហៅថា “​ម្រេច​កំពត​” (​ពី​ខេត្តកំពត​) ដោយបាន​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​ពី​រសជាតិ​ពិសេស​របស់​វា​។ ផលិតកម្ម​ជា​អតិ​ផល​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​ទី ២០ ហើយ​ដែល​ចំណុច​ខ្ពស់បំផុត​នៃ​ផលិតកម្ម និង​ការនាំចេញ​ម្រេច​អាចមាន​រហូតដល់ ៨.០០០ តោន ក្នុង​មួយឆ្នាំ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការអនុវត្ត​ផលិតកម្ម​ម្រេច​ទាំងមូល ក្នុងប្រទេស​កម្ពុជា​បាន​ដល់​ចំណុច​បញ្ចប់​ក្នុង​កំឡុង​របប​ខ្មែរក្រហម​។ ផលិតកម្ម​ម្រេច​ទើបតែ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​ទស្សវត្ស​ឆ្នាំ ១៩៩០​។​​

​វិស័យ​ម្រេច​អាច​ចូលរួម​ផ្តល់នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។ ផលិតកម្ម​ម្រេច​លើ​ពិភពលោក​បាន​រីកលូតលាស់​យ៉ាង​លឿន​ប្រហែលជា​បួន​ដង​ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ ចាប់ពី​ប្រមាណ ១០០.០០០ តោន​ក្នុង​ដើម​ទស្សវត្ស​ឆ្នាំ ១៩៦០ ដល់​ប្រហែល ៤០០.០០០ តោន​ក្នុង ឆ្នាំ ២០១០​។ ទោះបីជា​មិនមាន​ស្ថិតិ​ផ្លូវការ​ពី​ផលិតកម្ម​ម្រេច​របស់​កម្ពុជា​ក៏ដោយ ក៏​គេ​បាន​ប៉ាន់​ស្មានថា​ផលិតកម្ម​ម្រេច​មាន​ប្រហែល ៤.៥០០​តោន​ក្នុង​ឆ្នាំ ២០១០ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​លំដាប់​ទី ១០ នៃ​ប្រទេស​ផលិត​ម្រេច​ធំៗ​លើ​ពិភពលោក​។

គេ​បាន​ប៉ាន់​ស្មានថា ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​ប្រហែល ៣០០​តោន ក្នុង​មួយឆ្នាំ ហើយ​សល់​ពីនេះ​ត្រូវបាន​នាំចេញ​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​ថៃ ដែលជា​ហេតុ​នាំ​ឲ្យ​ទិន្នន័យ​ផ្លូវការ ពី​ការនាំចេញ​មានការ​ប៉ាន់ស្មាន​ទាប​ជាង​យ៉ាងខ្លាំង​ធៀប​នឹង​វិសាលភាព​នៃ​ការនាំចេញ​ពិតប្រាកដ​។ បច្ចុប្បន្ន ខេត្តកំពង់ចាម ដែលជា​ខេត្ត​សំបូរ​ដីក្រហម​ប្រកបដោយ​ជីជាតិ បាន​ផលិត​ម្រេច​ច្រើនជាង ៩០%​នៃ​ម្រេច​សរុប​របស់​កម្ពុជា​។

ម្រេច​ក្នុង​ខេត្តកំពត​មាន​ចំនូ​ន​តិចតួច​ក្នុងន័យ​ផលិតកម្ម ប៉ុន្តែ​មាន​ភាពល្បីល្បាញ និង​ទទួលបាន​នូវ ឋានៈ​ជា​ផលិតផល​មាន​និម្មិត​សញ្ញា​សម្គាល់​ភូមិសាស្ត្រ (GI) ក្នុង​ឆ្នាំ ២០១០​។ មាន​កសិករ​ពី ២០០០ ទៅ ២៥០០ គ្រួសារ ក្នុង​វិស័យ​ម្រេច​របស់​កម្ពុជា ភាគច្រើន​ជា​កសិករ​ខ្នាតតូច មាន​ដី​ទំហំ​តិចជាង ០,៥ ហ​ត​។ ជារួម​គេ​ប៉ាន់​ស្មានថា មាន​កម្លាំង​ពលកម្ម​ប្រហែល ៥០០០​នាក់ ពាក់ព័ន្ធ​នឹង​វិស័យ​ម្រេច​នៅ​កម្ពុជា រាប់បញ្ចូល​ទាំង​កម្មករ​តាម​រដូវ​កាល​ផងដែរ​។​

វិស័យ​ម្រេច​មាន​សក្តានុពល​សម្រាប់​បង្កើន​ការនាំចេញ និង​តម្លៃបន្ថែម​។ ម្រេច​ជា​ផ្នែក​មួយ​នៃ​វិស័យ “​បន្លែ និង​ផ្លែឈើ​” ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​មាន​សក្តានុពល​ទាំង​១៩ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (​ឆ្នាំ​២០០៧)​។​ ម្រេច​ក៏​ជា ផលិតផល​ស្ថិតក្នុង “​ផលិតផល​សំខាន់​ទាំង​ដប់​” ផងដែរ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង​ខេត្ត​ព្រះសីហនុ​។

នៅមាន​ឱកាស​វិនិយោគ​យ៉ាង​ទូលំទូលាយ​ដើម្បី​ពង្រីក​ការដាំដុះ​ម្រេច​ក្នុងប្រទេស​កម្ពុជា រួមមាន​ខេត្តមណ្ឌលគិរី រតនគិរី កោះកុង និង​ខេត្ត​ព្រះសីហនុ ។ កសិករ​តូចៗ ជាពិសេស​នៅក្នុង​ដី​ឯក​សិទ្ធ អាច​រីករាយ​ជាមួយនឹង​ប្រាក់ចំណូល​ខ្ពស់​តាមរយៈ​ការដាំដុះ​ម្រេច ជំនួស​ឲ្យ​ដំណាំ​ផ្សេងទៀត ចាប់​តាំង ពី​តម្លៃ​ម្រេច​លើ​ពិភពលោក បាន​កើនឡើង​យ៉ាង​ស្រួចស្រាវ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អាស្រ័យ​ដោយមាន​តម្រូវការ​យ៉ាងច្រើន​នៅ​ទីផ្សារ​អន្តរជាតិ​។

ប៉ុន្តែ​ជំនួញ​ម្រេច ជា​ជំនួញ​ដែលមាន​ភាព​ប្រថុយប្រថាន​ទោះបីជា​៖ ម្រេច​ជា​ដំណាំ​ដាំ​សម្រាប់​លក់​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ មាន​សក្តានុពល ប៉ុន្តែ​ត្រូវការ​ការវិនិយោគ​ខ្ពស់ ប្រាក់ចំណូល​ចាប់ផ្តើម​រហូតដល់​បន្ទា​ប់​ពី​ពីរ​ឆ្នាំក្រោយ​ដាំ ហើយ​មាន​ភាពមិនប្រាកដ​ដោយសារ​តម្លៃប្រែប្រួល​។ ក៏​នៅមាន​សក្តានុពល​ផ្សេងទៀត​ដើម្បី​បន្ថែម​តម្លៃ​តាម រយៈ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ទាំងមូល​នៅពេលដែល​បញ្ហា​រារាំង​សំខាន់ៗ​ត្រូវបាន​គូសបញ្ជាក់​ដោយ​ប្រសិទ្ធភាព​។

ផ្នែក​សំខាន់ៗ​រួមមាន ការដាក់បញ្ចូល​វត្ថុធាតុដើម​កសិកម្ម​ស​ម​ស្រប​ឲ្យ​កាន់តែច្រើន និង​ប្រសើរឡើង ការបណ្តុះបណ្តាល​ឲ្យ​បានល្អ​ពី​វិធីសាស្ត្រ​ដាំ​ដុះ និង​បច្ចេកទេស​ប្រមូល​ផល ការកែលំអ​សមត្ថភាព​កែច្នៃ សកម្មភាព និង​ផលិតផល​ថ្មីៗ​ឬ​ដែលមាន​គុណភាព​ខ្ពស់ (​ដូចជា ម្រេ​សស ប្រេង​ម្រេច ទឹកអប់ សាប៊ូ តែ នំ​) និង​ព័ត៌មាន​ពី​ទីផ្សារ​សម្រាប់​ពិពិធ​កម្ម​នាំចេញ រួមបញ្ចូល​ទាំង​ទីផ្សារ​សរីរាង្គ និង​ទីផ្សារ​ពិសេសៗ​។​

អត្ថបទពាក់ព័ន្ធនឹងវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា

Menu