វិស័យស្រូវអង្ករ នៅកម្ពុជា

អង្ករ គឺជា​ផលិតផល​កសិកម្ម​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា នឹងមាន​ប្រជាជន​ប្រមាណ​ជា ២.៩​លាន នាក់ កំពុងធ្វើការ ក្នុង​វិស័យនេះ​។ ស្រូវ​ជា​ផលិតផល​ម្អូ​ប​អាហារ​ដ៏​សំខាន់​និង​ត្រូវបាន​ដាំ​ដុះ​ភាគច្រើន ដោយ​ប្រជាកសិករ​ខ្នាតតូច​។ វា​គឺជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ ធនធានមនុស្ស​ក្នុង ន័យ​សុវត្ថិភាព​ស្បៀងអាហារ និង​ការកាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​គឺ​សម្រាប់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាកសិករ​។ តាម​ការប៉ាន់ស្មាន​ក្នុង​ការនាំ​អង្ករ​ចេញ ដោយ​រួមបញ្ចូល​ទាំង​ការនាំចេញ​ក្រៅផ្លូវការ​ផង បាន​បង្ហាញថា អង្ករ​គឺជា​ផលិតផល​កសិកម្ម​ដ៏​សំខាន់បំផុត​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​។ បើទោះបីជា​ការនាំចេញ​ភាគច្រើន​ជា​ស្រូវ​ក៏ដោយ​ប៉ុន្តែ ការ​កិន និង​កែច្នៃ​អង្ករ​ត្រូវបាន រំពឹងថា​នឹងមាន​ការកើនឡើង ដែលជា​សក្តានុពល​ដ៏​សំខាន់ មួយ​ក្នុង​ការនាំចេញ​នាពេល​អនាគត​ខាងមុខ​។

​ផលិតកម្ម​ស្រូវ​/​អង្ករ​មានការ​កើនឡើង បី​ដង​ក្នុងអំឡុងពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ​, ប្រមាណ​ពី ២០០ លាន​តោន ក្នុង​ឆ្នាំ ១៩៦១ រហូតដល់ ៦៨០ លាន​តោន​ក្នុង​ឆ្នាំ ២០០៩ ហើយ​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើងដល់ ៧១០ លាន​តោន ក្នុង​ឆ្នាំ​២០១០។ ផលិតកម្ម​ស្រូវ​បាន​ធ្លាក់ចុះ​ប្រមាណ​ប្រហែល ១% ក្នុង​ចន្លោះ​ឆ្នាំ ២០០៨ និង ២០០៩ ដោយសារតែ​ភាពមិន​ទៀងទាត់​នៃ​ទឹកភ្លៀង​មូសុង និង​ការលេចចេញ​សាជាថ្មី​នូវ​បាតុភូត​អែល​នី​ណូ​(El Nino) ក្នុង​ទ្វីបអាស៊ី ប៉ុន្តែ​គេ​រំពឹងថា​វា​នឹង​កើនឡើង​ប្រហែល​៤%​ក្នុង​ឆ្នាំ​២០១០ ដោយសារ​តែមាន​ការកែ​ប្រែ​លក្ខខណ្ឌ​ក្នុង បណ្តា​ប្រទេស​អាស៊ាន​។ គេ​រំពឹងថា​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ដែល​ផលិត​ស្រូវ​បាន ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ី និង​មាន​ប្រទេស​ជា​បន្តបន្ទាប់​ទៀត​ដូចជា ហ្វីលីពីន ស្រីលង្ការ និង​ប្រទេស​ថៃ ( FAO៖ ភ្នាក់ងារ​ត្រួតពិនិត្យ​ទីផ្សារ​អង្ករ ខែមេសា​ឆ្នាំ ២០១០)​។

​ប្រទេស​សំខាន់ៗ ដែល​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក គឺ​ភាគច្រើន​ស្ថិត ក្នុង​ទ្វីបអាស៊ី​។ កន្លងមក ចិន គឺជា​ប្រទេស​ដែល​ផលិត និង​ក៏​ជា​អ្នកប្រើប្រាស់​ច្រើនជាងគេ​ក្នុង​ពិភពលោក (​ប្រមាណ​ជា ២០០ លាន​តោន ក្នុង​ឆ្នាំ ២០០៨) និង​បន្ត​ដោយ​ប្រទេស​ឥណ្ឌា (១៥០ លាន​តោន​)​។ ប្រទេស​សំខាន់ៗ ផ្សេងទៀត​ដែល​ផលិត​ស្រូវ​បាន​ច្រើន​ផងដែរ​នោះ​គឺ ឥណ្ឌូនេស៊ី បង់​ក្លា​ដាស វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ។​

ជាមួយនឹង​បរិមាណ​សរុប​នៃ​ផលិតកម្ម​ស្រូវ ក្នុង​ពិភពលោក​នា​ឆ្នាំ ២០០៨ ដែលមាន​ចំនួន ៧.២ លាន​តោន កម្ពុជា ជា​ប្រទេស​ឈរ​ក្នុង​លេខ​រៀង​ទី​១៤ ក្នុងចំណោម​ប្រទេស​ផលិត​ស្រូវ​ច្រើនជាងគេ​ក្នុង​ពិភពលោក​។ កម្ពុជា ជា​ប្រទេស​ដែលមាន​កំណើន​ផលិត​កម្មផល​ស្រូវ​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​ប្រទេស​ដែល​ផលិត​ស្រូវ​ធំៗ​ក្នុង​ពិភពលោក​និង​មាន​ចំណាត់ថ្នាក់​ទី​១៤​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ព៌​ត័​មាននៃ​ផលិតកម្ម​ស្រូវ​/​អង្ករ​របស់​កម្ពុជា​គឺមាន​ការលំបាក​ណាស់​ក្នុងការ​ទទួលបាន​នូវ​តួលេខ​ទាំងនោះ ហើយ​ពេលខ្លះ​គឺ​បានមក​ដោយ​ការប៉ាន់ប្រមាណ​ដុល​តែម្តង​។

អត្ថបទពាក់ព័ន្ធនឹងវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា

Menu